Kindergarten Teacher
: 2026-11-25 |
: 1
១-គ្រូមត្តេយ្យ ចំនួន ០១នាក់
- ផ្នែក : អប់រំ
- ទីតាំង : ភ្នំពេញ
- ប្រភេទការងារ :ពេញម៉ោង
- ប្រាក់បៀវត្ស : ចរចារ
Open for : Local
Reports to : នាយកមត្តេយ្យសិក្សា
ភារកិច្ចនិងការទទួលខុសត្រូវ:
- រៀបចំធនធានសម្ភារឧបទេស និងសម្ភារសិក្សា
- រៀបចំផែនការបង្រៀនប្រចាំថ្ងៃ និងមេរៀនសម្រាប់សិស្សតាមមុខវិជ្ជា និងកាលវិភាគដែលសាលាកំណត់
- អនុវត្តវិធីសាស្រ្តបង្រៀនសតវត្សទី២១ និងសកម្មភាពផ្សេងៗ(ចម្រៀង រឿង មេរៀនផ្សេងៗ ហ្គេមដែលមានរចនាសម្ព័ន្ធ សិល្បៈ និងសិប្បកម្ម នៅខាងក្រៅ។ល។) ដែលលើកទឹកចិត្ត និងជំរុញការអភិវឌ្ឍន៍សមត្ថភាពរបស់កុមារ។
- រក្សាទំនាក់ទំនងបើកចំហទៅកាន់ឪពុកម្តាយឬអាណាព្យាបាលសិស្ស និងផ្តល់ព័ត៌មានសមស្រប
- វាយតម្លៃវឌ្ឍនភាពរបស់សិស្សជាទៀងទាត់ ដើម្បីធានានិងសម្រេចបាននូវគោលដៅកម្មវិធីសិក្សា
- តាមដានអន្តរកម្មរបស់កុមារដើម្បីចិញ្ចឹមបីបាច់ កិច្ចសហប្រតិបត្តិការ និងការចែករំលែក
- សហការជាមួយបុគ្គលិករដ្ឋបាល
- អនុវត្តតាមស្តង់ដារបង្រៀន និងបទប្បញ្ញត្តិសុវត្ថិភាព
- មើលថែកុមារក្នុងអំឡុងពេលអាហារសម្រន់ ការលេងក្រៅថ្នាក់រៀន
- រាយការណ៍អំពីផែនការបង្រៀន និងលទ្ធផលវាយតម្លៃ
- ធានាថាថ្នាក់រៀនត្រូវបានគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព
លក្ខខណ្ឌជ្រើសរើស៖
- មានបរិញ្ញាបត្រផ្នែកអប់រំ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
- មានវិញ្ញាបនបត្រគរុកោសល្យ
- ផ្តល់អាទិភាពចំពោះបេក្ខជន-បេក្ខនារីមានបទពិសោធន៍បង្រៀនកុមារតូច និងការអភិវឌ្ឍន៍ផែនការបង្រៀន
- អាចទំនាក់ទំនងជាភាសាអង់គ្លេស (កម្រិតកុមារតូច)
- មានជំនាញកុំព្យូទ័រ _ Microsoft Office Word, Excel, PowerPoint, Internet , e-mail និងប្រើប្រាស់កម្មវិធី Google
- មានការប្តេជ្ញាចិត្តចំពោះចក្ខុវិស័យ តម្លៃស្នូល និងក្រមសីលធម៌របស់ WJCS
- មានការយល់ដឹងពីសិទ្ធិកុមារ និងការការពារកុមារ
- មានការអត់ធ្មត់ ការសម្របខ្លួន និងសមត្ថភាពក្នុងការទប់ទល់នឹងដំណើរការផ្លាស់ប្តូរ។