Primary School Teacher
: 25 November 2026 |
: 1
៣- មុខតំណែង ៖ គ្រូបឋមសិក្សា ០១នាក់
- ផ្នែក : អប់រំ
- ទីតាំង : ភ្នំពេញ
- ប្រភេទការងារ :ពេញម៉ោង
- ប្រាក់បៀវត្ស : ចរចារ
Open for : Local
Reports to : នាយកបឋមសិក្សា
ភារកិច្ចនិងការទទួលខុសត្រូវ:
- ធ្វើការទៅតាមប្រតិទិនប្រចាំឆ្នាំសិក្សាដែលសាលាបានកំណត់
- បង្រៀនមេរៀនប្រកបដោយភាពទាក់ទាញ និងមានប្រសិទ្ធភាពដោយផ្អែកលើកម្មវិធីសិក្សាភាសាខ្មែរទូទៅ
- រក្សាកំណត់ត្រាត្រឹមត្រូវ និងកត់ត្រាអំពីការអភិវឌ្ឍន៍ និងការវាយតម្លៃរបស់សិស្ស
- ផ្តល់ការណែនាំ និងការប្រឹក្សាដល់សិស្ស ដើម្បីគាំទ្រដល់ការសិក្សា ការអភិវឌ្ឍន៍ខ្លួនរបស់ពួកគេ
- បង្កើត និងរក្សាយុទ្ធសាស្ត្រគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព
- រៀបចំសម្ភារៈ និងធនធានក្នុងថ្នាក់រៀន ដើម្បីបង្កើតបរិយាកាសសិក្សាដ៏ល្អប្រសើរនិងមានភាពទាក់ទាញ
- ធ្វើការប្រាស្រ័យទាក់ទងជាមួយឪពុកម្តាយរបស់សិស្សអោយទៀងទាត់ ទៅនិងវឌ្ឍនភាពសិក្សាកូនៗរបស់ពួកគាត់
- ធ្វើជាគំរូលើការបង្រៀនប្រកបដោយគុណភាព និងលើកកម្ពស់ក្រមសីលធម៌ការងារ
- ចូលរួមវគ្គបណ្តុះបណ្តាលដែលបានកំណត់ និងធ្វើការថែមម៉ោង ស្របតាមតម្រូវការសាលាក្នុងករណីចាំបាច់
- សហការយ៉ាងជិតស្និទ្ធជាមួយផ្នែកគរុគោសល្យដើម្បីបង្កើនគុណភាពនៃការបង្រៀន និងការរៀននៅក្នុងថ្នាក់
លក្ខខណ្ឌជ្រើសរើស៖
- បរិញ្ញាបត្រផ្នែកអប់រំ ឬមុខវិជ្ជាដែលពាក់ព័ន្ធ និងមុខវិជ្ជាឯកទេសណាមួយដែលមានតម្លៃស្មើ
- មានវិញ្ញាបនបត្រគរុកោសល្យ
- មានបទពិសោធន៍បង្រៀន នៅបឋមសិក្សា
- អាចបង្រៀនបានគ្រប់ថ្នាក់និងគ្រប់មុខវិជ្ជា ចាប់ពីថ្នាក់ទី ១ ដល់ទី ៦
- មានជំនាញកុំព្យូទ័រ _ Microsoft Office Word, Excel, Power Point, Internet , e-mail និងប្រើប្រាស់កម្មវិធី Google
- ជាបុគ្គលដែលមានការទទួលខុសត្រូវដោយខ្លួនឯង និងត្រូវការការត្រួតពិនិត្យតិចតួច
- មានការយល់ដឹងពីសិទ្ធិកុមារ និងការការពារកុមារ
- មានការអត់ធ្មត់ ការសម្របខ្លួន និងសមត្ថភាពក្នុងការទប់ទល់នឹងដំណើរការផ្លាស់ប្តូរ។